khmer eng
  • ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងគ្រួសារ បានអញ្ចើញទៅចូលរួមក្នុងពិធីបុណ្យទេសនាមហាជាតក ដែលជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា បានប្រារព្ឋធ្វើនៅវត្តព្រៃដង្ហើម ស្ថិតនភឃុំកែវពណ៏ ស្រុកពួក ខេត្តសៀមរាប
     
    ចែករំលែក ៖

    នៅថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងគ្រួសារ បានអញ្ចើញទៅចូលរួមក្នុងពិធីបុណ្យទេសនាមហាជាតក ដែលជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា បានប្រារព្ឋធ្វើនៅវត្តព្រៃដង្ហើម ស្ថិតនភឃុំកែវពណ៏ ស្រុកពួក ខេត្តសៀមរាប និងបានចូលបច្ច័យ ចំនួន៥០០.០០០៛ សម្រាប់កសាងសាលាឆាន់ ដែលកំពុងដំណើរការសាងសង់រាល់ថ្ងៃ។ ក្នុងពេលនោះ ក៏បានប្រគេនបច្ច័យ មួយចំនួន ដល់ព្រះចៅអធិការ វត្តចំនួន៣ទៀត គឺ១-វត្តគោកខ្ពស់ ២-វត្តប្រាសាទ និង៣-វត្តនគរភាស សម្រាប់ចូលរួមក្នុងការកសាងក្នុងទីអារាមទាំងនោះផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមបានស្នើរសុំព្រះអង្គចៅអធិការគ្រប់វត្ត សុំជួយណែនាំ ប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទសុំឱ្យចូលរួមជាប្រចាំអនុវត្តវិធានការ ៣កុំ និង ៣ការពារ ព្រោះមេរោគប្រភេទអូមេក្រុង នេះ ជាមេរោគឆ្លងលឿនបំផុត និងអាចគ្រោះថ្នាក់ដល់ជីវិតផងដែរ។ សុំឱ្យបងប្អូនប្រជាពលរដ្ឋដែលពុំទាន់ ចាក់វ៉ាក់សាំង សូមទៅចាក់ឱ្យបានគ្រប់ៗគ្នា តាមការណែនំារបស់ក្រសួងសុខាភិបាល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សាយ បូរិន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងសាលាបុណ្យភូមិស្នាកណ្តាល និងសមិទ្ធផលនានា នៅខេត្តត្បូងឃ្មុំ
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ព្រះវិហារ​ និងទីតាំងសាងសង់សាលារៀន​ ព្រមទាំង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រជាពលរដ្ឋ​ នៅស្រុក​ទឹក​ឈូ​ ​ខេត្ត​កំពត​
    thumbnail
     
    ឯកឧត្ដម សាន់ ឡាទីន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃការិយាល័យអប់រំគ្រូបង្រៀនខ្មែរអ៉ិស្លាមខេត្តក្រចេះ និងលោកគ្រូ អ្នកគ្រូ
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញទទួល​អាហារ​ពេលព្រឹក​ និង​ចែកជូន​ថវិកា​មួយចំនួន​ដល់​កុមារា​ កុមារី​ភៀសសឹក​ ​មកពី​ភូមិ​ព្រៃ​ចាន់​ និងភូមិ​ជោគជ័យ​ នៃខេត្ត​បន្ទាយ​មានជ័យ​
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជាចូលរួមសន្និសីទលើកទី៥ នៃបណ្តាញសភាចលនាមិនចូលបក្សសម្ព័ន្ធ (NAM PN)