សមាគមសង្គហៈមូលដ្ឋានមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រជុំផ្ទៃក្នុងក្រោមការដឹកនាំរបស់ឯកឧត្តម លី រិទ្ធី
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ សមាគមសង្គហៈមូលដ្ឋានមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រជុំផ្ទៃក្នុងក្រោមការដឹកនាំរបស់ឯកឧត្តម លី រិទ្ធី ប្រធានសមាគមសង្គហៈមូលដ្ឋានព្រឹទ្ធសភា
និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។
កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យពិភាក្សា៖
១-បូកសរុបលទ្ធផលការងាររបស់សមាគមសង្គហៈមូលដ្ឋាននៃអ.ព.ស ប្រចាំត្រីមាសទី២ និងទិសដៅការងារបន្ត ឆ្នាំ២០២២។
២-ធ្វើការកៀរគរសមាជិកសមាគមចូលរួមបង់ភាគទានប្រចាំឆ្នាំ២០២២ ឱ្យបានទាន់ពេល នឹងក្រើនរំលឹកដល់សមាជិកដែលមានភាពយឺតយ៉ាវ ឬពុំទាន់ទទួលបានព័ត៌មានក្នុងការបង់ភាគទាន។
៣-ស្ដាប់របាយការណ៍ចំណូល-ចំណាយថវិការបស់សមាគមប្រចាំឆមាសទី១ ឆ្នាំ២០២២។
៤-កៀរគរសមាជិកថ្មីបន្ថែម និងស្នើបញ្ជូនឈ្មោះសមាជិកសមាគមដែលពុំទាន់មាន ឬបាត់ប័ណ្ណសំគាល់សមាជិក។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ