អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២២
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ឈឹម សុទ្ធគុណ អគ្គនាយក នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ នៅសាលសិក្ខាសាលបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីគ្រប់អង្គភាពចំណុះអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ។
អង្គប្រជុំបានប្រព្រឹត្តទៅដោយមានការបញ្ចាំងវីដេអូបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម សំណូមពរនានា និងមតិបូកសរុបរបស់ឯកឧត្តម ឈឹម សុទ្ធគុណ អគ្គនាយក នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ