ឯកឧត្ដម លឹម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពីប្រជាធិបតេយ្យបែបផែនចិន
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍភាពកម្ពុជា-ចិន បានរៀបចំពិធីផ្សព្វផ្សាយសៀវភៅស្តីពីប្រជាធិបតេយ្យបែបផែនចិនជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងនិស្សិតនៃសកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុបចំនួន៤១នាក់ ក្រោមអធិបតីភាពឯកឧត្ដម លឹម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
ពិធីផ្សព្វផ្សាយសៀវភៅនេះ ប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយមានការធ្វើបទបង្ហាញដោយលោកបណ្ឌិត ជា មុន្នីឬទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ស្តីពីប្រជាធិបតេយ្យបែបផែនចិន ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងនិស្សិតសកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប ដើម្បីបង្កើននូវចំណេះដឹងទូទៅ និងបណ្តុះទម្លាបនៃការអាន។
ឯកឧត្ដម លីម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា បានទទួលទឹកថ្នាំសម្លាប់មេរោគកូវីដ-១៩ ដែលជាអំណោយរបស់សមាគមពុទ្ធសាសនិកកម្ពុជា-ចិន និងទទួលសៀវភៅជាpdf “ស្តីពីប្រជាធិបតេយ្យបែបផែនចិន” សម្រាប់ដាក់នៅបណ្ណាល័យ ដើម្បីផ្សព្វផ្សាយដល់មន្ត្រីរាជការ និងសាធារណជនក្នុងការបណ្តុះទម្លាប់នៃការអាន និងសិក្សាស្រាវជ្រាវ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ