ប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចភូមិគំរូមិត្តភាព កម្ពុជា-ចិន
 
ចែករំលែក ៖

ដោយមើលឃើញអំពីការវិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល ០២ឆ្នាំកន្លងទៅ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន ៣៥រូប ដឹកនាំដោយលោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញបំពេញទស្សនកិច្ចឈ្វេងយល់ភូមិគំរូមិត្តភាពចិន-កម្ពុជា ស្ថិតក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ ដំណើរទស្សនកិច្ចនេះរៀបចំឡើងក្រោមការសហការរវាងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
ភូមិគំរូមិត្តភាពចិន-កម្ពុជា ជាភូមិគំរូដែលត្រូវបានបង្កើតឡើងក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ សម្រាប់ចូលរួមកាត់បន្ថយភាពក្រីក្រដល់ប្រជាជនកម្ពុជា។ ភូមិគំរូនេះបានសម្ពោធដាក់ឲ្យអនុវត្តគម្រោងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ មានទីតាំងស្ថិតនៅភូមិតានន ស្រុកបាទី ខេត្តតាកែវ ត្រង់ចំណុចគីឡូម៉ែត្រលេខ៦០ ខាងត្បូងនៃរាជធានីភ្នំពេញ។
ចាប់តាំងពីថ្ងៃសម្ពោធដាក់ឲ្យអនុវត្តគម្រោងរហូតមកដល់បច្ចុប្បន្ននេះ ភូមិគំរូមិត្តភាពចិន-កម្ពុជា មានការកសាងផ្លូវថ្នល់ ផ្គត់ផ្គង់ទឹកស្អាត កែលម្អស្ថានភាពនៃវិស័យអប់រំ វិស័យសុខាភិបាល និងអភិវឌ្ឍគម្រោងជីវភាពរស់នៅរបស់ប្រជាជនក្នុងភូមិ មានដូចជា៖ វិស័យចិញ្ចឹមសត្វ បង្កើតវគ្គបណ្តុះបណ្តាល បច្ចេកទេស កែលម្អបរិស្ថានសាធារណៈក្នុងភូមិជាដើម។ បច្ចុប្បន្នភូមិគំរូនេះមានប្រជាជនរស់នៅសរុបចំនួន ១២៥គ្រួសារ។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ