ឯកឧត្តម ឡោក ឆាយ អញ្ជើញបិទវគ្គស្តីពី ការចែករំលែកបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយនៅក្នុងបរិបទឌីជីថល
 
ចែករំលែក ៖

នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការចែករំលែកបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយនៅក្នុងបរិបទឌីជីថល នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដើម្បីសិក្សាឈ្វេងយល់ និងចែករំលែកចំណេះដឹងអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការវិវត្តបច្ចេកវិទ្យាទំនើបផ្នែកប្រព័ន្ធផ្សព្វផ្សាយ សម្រាប់មន្ត្រីរាជការ ចំណុះអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ក្នុងការធានាប្រសិទ្ធភាពការងារផ្នែកព័ត៌មានឱ្យកាន់តែទូលំទូលាយ មានលក្ខណៈលឿនរហ័ស និងគ្រប់គ្រុងជ្រោយ។
វគ្គបណ្តុះបណ្តាលនេះ ឧទ្ទេសនាមដោយឯកឧត្តម កែវ ចាន់ណា អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ សិក្សារៀងរាល់ព្រឹក មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ មានសិក្ខាកាមជាប្រធាន-អនុប្រធានការិយាល័យ ចំណុះអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមចំនួន៣៩នាក់។ វគ្គនេះសិក្សាផ្តោតសំខាន់លើ៖
១.ស្ថានភាពនៃយន្តការផ្សព្វផ្សាយព័ត៌មាននៅលើពិភពលោក និងកម្ពុជា។
២.យន្តការព័ត៌មាន និងផ្សព្វផ្សាយរបស់ក្រសួង ស្ថាប័ន។
៣.ស្ថានភាព និងបច្ចុប្បន្នភាពនៃការងារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនានា។
៤-កម្រិតប្រសិទ្ធភាពយន្តការលើការផ្សព្វផ្សាយមហាជន និងសាធារណមតិ។
៥.ទំនើបកម្មយន្តលើការផ្សព្វផ្សាយមហាជន និងសាធារណមតិ។
៦.អនុសាសន៍ និងវិធីសាស្ត្រដើម្បីឈ្នះក្នុងសង្រ្គាមព័ត៌មាន៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ