khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ និងមេភូមិទាំង១៣ សង្កាត់ទឹកល្អកទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៨:១០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ និងមេភូមិទាំង១៣ សង្កាត់ទឹកល្អកទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បី ពិនិត្យ វាយតម្លៃលទ្ធផលការងារខិតខំសម្រេចបានក្នុងខែតុលា និង
    ពិភាក្សាឯកភាពកំណត់ទិសដៅជាចំណុចខ្ពស់របស់គណបញ្ជាការឯកភាពសង្កាត់សម្រាប់ខែវិច្ឆិកាឆ្នាំ២០២២ រួមមាន
    ១-បែងចែកកម្លាំងប្រចាំការ ការពារសន្តិសុខ សុវត្ថិភាព បម្រើឲ្យគោលដៅសំខាន់ៗ ៣ គឹ សម័យប្រជុំកំពូលASEAN ប្រជុំ AIPA និង ប្រជុំ ASEAN Game ក្នុងថានៈដែលព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះ
    ២-បន្តបង្កលក្ខណៈសម្បត្តិងាយស្រួលគ្រប់យ៉ាងជូនបងប្អូនប្រជាពលរដ្ឋដែលដល់អាយុត្រូវចុះឈ្មោះបោះឆ្នោតស្របតាមការកំណត់របស់ គជប
    ៣-បន្តផ្សព្វផ្សាយលើកទឹកចិត្ត គោរពអនុវត្ត វិធានសុខាភិបាល រួមគ្នារៀនរស់
    ឲ្យបានស្រប ប្រក្រតីភាព👏👏👏❤️🙏🙏🙏ថមី នៃបរិបទ
    កូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអគារថ្មីនៃព្រឹទ្ធសភា ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ
    thumbnail
     
    លិខិតរំលែកទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ទុយ រី នាយកខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ​ ចំពោះមរណភាព ឧបាសិកា ស៊ន់ គា ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម កាលពីថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២:២៥នាទីរសៀល ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញសួរសុខទុក្ខឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា កំពុងសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍
    thumbnail
     
    សមាជិកព្រឹទ្ធសភា ត្រូវបន្តជួយជនភៀសសឹក និងកងទ័ព