khmer eng
  • គណៈកម្មាធិការរៀបចំនៃមហាសន្និបាត AIPA-43 ប្រជុំពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទី នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា គណៈកម្មាធិការរៀបចំនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (Committee on Organizational Matters of the ASEAN Inter-Parliamentary Assembly (AIPA-43) បានប្រជុំក្រោមអធិបតីភាពឯកឧត្តម ឈិត គឹមយាត ប្រធានគណៈកម្មាធិការរៀបចំ និងប្រធានស្តីទីគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាង សេចក្តីសម្រេចរបស់គណៈកម្មាធិការរៀបចំនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នាពេលខាងមុខនេះ។
    កិច្ចប្រជុំនាព្រឹកនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឯកឧត្តមជាសមាជិក គណៈប្រតិភូសភាកម្ពុជា និងជំនួយការ នៃគណៈកម្មាធិការរៀបចំ៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញជាកិត្តិយសក្នុងពិធីចម្រើនព្រះបរិត្តពុទ្ធជ័យមង្គលឡើងអគារទីស្តីការក្រសួងយុត្តិធម៌
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ គិតឱ្យហួសពីជម្លោះ ឆ្ពោះទៅការស្តារសេដ្ឋកិច្ចព្រំដែនយ៉ាងណា នាពេលខាងមុខ
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ និងក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមណ្ឌលសុខភាពគូលែន និងមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា