
នៅថ្ងៃអាទិត្យ ៣រោច ខែមិគសិរ ឆ្នាំខាល ចត្វស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម លី ឡេង នាយកខុទ្ទកាល័យ តំណាង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា រួមនិងមន្រ្តីខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យវឌ្ឍភាពនៃការកសាងកំផែងវត្ត និងទូទាត់ថវិកាមួយចំនួនទៅជាង ដើម្បីបន្តការកសាងបន្តទៀត ដែលស្ថិតនៅវត្តពង្ររង្សី ហៅវត្តជ្រៃម្រាក់ ក្នុងឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃព្រែង ៕