khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ជួបពិភាក្សាការងារជាមួយអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានក្រុមភូមិភាគទី១ បានជួបប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់ទាំង៧ នៃខណ្ឌពោធិ៍សែនជ័យ ស្តីពីការអភិវឌ្ឍមូលដ្ឋានសង្កាត់ ខណ្ឌ ការងារភូមិ សង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ដេីម្បីឆ្ពោះទៅការរៀបចំវេទិកាភូមិភាគទី១នាពេលខាងមុខ នៅពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ សមាជិកាក្រុមប្រឹក្សាខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង៧ អធិការនគរបាលខណ្ឌ ស្មៀនសង្កាត់ទាំង៧ នាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង៧ តំណាងយុវជន-នារីខណ្ឌសរុបចំនួន ១១៧នាក់ ដោយផ្តោតសំខាន់លេីការលំបាក បញ្ហាសេសសល់ និងសំណូមពរអំពី៖
    ១-ការងារអភិវឌ្ឍន៍មូលដ្ឋានសង្កាត់
    ២-គោលនយោបាយភូមិ ឃុំ សង្កាត់ សុវត្ថិភាពសាធារណៈ
    ៣-ការផ្តល់សេវាសាធារណៈជូនប្រជាជន និងការងារជំរុញយុវជន-នារី នៅថ្នាក់ខណ្ឌសេវាក្រៅប្រព័ន្ធ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញចុះសួរសុខទុក្ខ​ និង​គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅខេត្ត​កំពត
    thumbnail
     
    លោកជំទាវ មាន សំអាន និងលោកជំទាវ ឃួន ឃុនឌី អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម សាន់ ឡាទីន អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ផ្ទះ និងគោ ជូនគ្រួសារក្រីក្រក្នុងស្រុកឆ្លូង ខេត្តក្រចេះ
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងសភាពការណ៍ថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ