khmer eng
  • គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជេីញគោរពវិញ្ញាណក្ខន្ធសពលោក អ៊ុន ជា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម លី រិទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសពលោក អ៊ុន ជា និវត្តជននៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាសមាជិក សមាគមសង្គហៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ។
    ក្នុងឱកាសនោះ ឯកឧត្តម លី រិទ្ធី ក៏បានប្រគល់ថវិកាឧបត្ថម្ភរបស់សមាគមសង្គហៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន ៤លានរៀល និងថវិកាឧបត្ថម្ភរបស់អង្គភាពមូលនិធិសង្គមកិច្ចចំនួន ៥លានរៀល ជូនដល់គ្រួសារសពផងដែរ។
    ជាមួយនឹងពេលវេលាពោរពេញដោយសមាណទុក្ខ និងសេចក្តីសោកស្តាយ ជាពន់ពេកនេះ ក្នុងនាមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកស្រីជាភរិយា ព្រមទាំងក្រុមគ្រួសារ ដែលកំពុងមានទុក្ខជាទម្ងន់បាត់បង់សមាជិកគ្រួសារមួយរូបប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លាបំផុត។
    សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធលោក អ៊ុន ជា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
    សូមបញ្ជាក់ថា សពលោក អ៊ុន ជា ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ស្ថិតនៅផ្លូវចូលវត្តដំបូលខ្ពស់ក្រោយ Condo L បឹងទំពុន សង្កាត់មានជ័យ រាជធានីភ្នំពេញ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអគារថ្មីនៃព្រឹទ្ធសភា ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ
    thumbnail
     
    លិខិតរំលែកទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ទុយ រី នាយកខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ​ ចំពោះមរណភាព ឧបាសិកា ស៊ន់ គា ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម កាលពីថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២:២៥នាទីរសៀល ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញសួរសុខទុក្ខឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា កំពុងសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍
    thumbnail
     
    សមាជិកព្រឹទ្ធសភា ត្រូវបន្តជួយជនភៀសសឹក និងកងទ័ព