ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យលើរបាយការណ៍ស្តីពី លទ្ធផលនៃការស្ទង់មតិអំពីភាពពេញចិត្តចំពោះការងាររបស់មន្ត្រីរាជការនៃ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងសិក្សាលើរបាយការណ៍ស្តីពី លទ្ធផលនៃការស្ទង់មតិអំពីភាពពេញចិត្តចំពោះការងាររបស់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំខុទ្ទកាល័យថ្នាក់ដឹកនាំទាំងបី ខុទ្ទកាល័យអគ្គលេខាធិការ ខុទ្ទកាល័យអគ្គលេខាធិការរង អគ្គាធិការដ្ឋាន និងគ្រប់អង្គភាពចំណុះអគ្គនាយកដ្ឋានទាំង៥ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ