អនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច ជួបប្រជុំពិភាក្សាជាមួយតំណាងមកពីក្រសួងចំនួន០៤ក្រសួង និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ ដើម្បីពិភាក្សាជំហ៊ានដំបូងត្រៀមរៀបចំឱ្យបានល្អប្រសើរនូវព្រះរាជពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ អនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច ដឹកនាំដោយឯកឧត្តម ឈឹម សុទ្ធគុណ ប្រធានអនុគណៈកម្មការពិធីការនិងបដិសណ្ឋារកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយតំណាងមកពីក្រសួងព្រះបរមរាជវាំង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ ដើម្បីពិភាក្សាជំហ៊ានដំបូងត្រៀមរៀបចំឱ្យបានល្អប្រសើរនូវព្រះរាជពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ និងបញ្ហាផ្សេងៗ នៅសាលប្រជុំពិសេសក្រោម វិមានព្រឹទ្ធសភា…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ