គណៈកម្មការទី៤ ព្រឹទ្ធសភា បានបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន លេខាធិការ គណៈកម្មការ
 
ចែករំលែក ៖

បន្ទាប់ពីព្រឹទ្ធសភាបើកសម័យប្រជុំលើកទី១ នីតិកាលទី៥ ដើម្បីបោះឆ្នោតជ្រើសរើសសមាជិក គណៈកម្មការនានារបស់ព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ រួចមក នៅថ្ងៃដដែល គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ (គណៈកម្មការទី៤ ព្រឹទ្ធសភា) បានរៀបចំការបោះឆ្នោតផ្ទៃក្នុងគណៈកម្មការ ដើម្បីជ្រើសតាំងប្រធាន អនុប្រធាន លេខាធិការ គណៈកម្មការ ដោយទទួលលទ្ធផលដូចខាងក្រោម ៖
១-ឯកឧត្ដម នាង ផាត ជាប្រធានគណៈកម្មការ
២-ឯកឧត្ដម ប៉ុល លឹម ជាអនុប្រធានគណៈកម្មការ
៣-ឯកឧត្ដម តេង សាវង្ស ជាលេខាធិការគណៈកម្មការ
៤-ឯកឧត្ដម មួង ប៉យ ជាសមាជិកគណៈកម្មការ
៥-ឯកឧត្ដម សត ណាឌី ជាសមាជិកគណៈកម្មការ


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ