ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន អញ្ជើញចុះជួបសំណេះសំណាលប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ នៅភូមិកៀនរមៀត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ
 
ចែករំលែក ៖

នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងឯកឧត្តម ម៉ូត យូសុះ សមាជិករដ្ឋសភា និងឯកឧត្តមអភិបាលរងខេត្ត និងលោក អ៊ី ម៉ាឯល ប្រធានសមាគមសប្បុរសធម៌ អាល់អ៊ីករ៉ម កម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកកញ្ចប់អាហារស្រាយបួសជូនប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដោយមានការអញ្ជើញចូលរួមពីអភិបាលរង ក្រុង/ស្រុក លោកមេឃុំស្រឡប់ លោកមេភូមិ ហាកឹម ស្ថិតនៅភូមិកៀនរមៀត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។