khmer eng
  • ឯកឧត្ដម នាង ផាត ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមការងារ ចូលជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៩:៣០នាទីព្រឹក នៅវិមានព្រឹទ្ធសភា ឯកឧត្ដម នាង ផាត ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមការងារ ចូលជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨។
    ក្នុងឱកាសនោះ ឯកឧត្ដម និងក្រុមការងារបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំសព្ទសារធុការពរជ័យគ្រប់ប្រការជូន ឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាអនុប្រធាន ក្រុមសភាជាតិកម្ពុជាAPF
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធាន គណៈកម្មការទី៥ព្រឹទ្ធសភា ជាប្រធានគណៈកម្មការនយោបាយនៃក្រុមសភាជាតិ កម្ពុជាAPF
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា ជាប្រធានគណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជាAPF
    thumbnail
     
    គណ:ប្រតិភូក្រុមK53 នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម មួង ប៉យ
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា