khmer eng
  • ឯកឧត្ដម នាង ផាត ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមការងារ ចូលជូនពរ ឯកឧត្តម ប្រាក់ សុខុន  អនុប្រធានទី១ ព្រឹទ្ធសភា  ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤   ឯកឧត្ដម នាង ផាត ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមការងារ ចូលជូនពរ ឯកឧត្តម ប្រាក់ សុខុន  អនុប្រធានទី១ ព្រឹទ្ធសភា  ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ នាពេលខាងមុខនេះ នៅគេហដ្ឋាន ឯកឧត្ដមអនុប្រធានទី១ រាជធានីភ្នំពេញ ។
    ក្នុងឱកាសនោះ  ឯកឧត្ដម និងក្រុមការងារបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំសព្ទសារធុការពរជ័យគ្រប់ប្រការជូន ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញជួបសំណេះសំណាល និងចូលរួមរំលែកមរណទុក្ខគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋនៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី បានអញ្ជើញចូលរួមកិច្ចប្រជុំដឹកនាំមន្ត្រីការិយាល័យជំនួយការគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម សាន់ ឡាទីន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងចុះត្រួតពិនិត្យ ទីតាំងសាងសង់វិហារឥស្លាមថ្មី នៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំកំពង់ទ្រាស ឃុំកោះពីរ ឃុំព្រែកអាជី ឃុំទ្រា និងឃុំក្រូចឆ្មារ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលអភិវឌ្ឍន៍កុលាលភាជន៍ ភូមិអណ្តូងប្ញស្សី