ឯកឧត្តម ម៉ម ប៊ុននាង និងលោកជំទាវអញ្ជើញជាអធិបតីភាពក្នុងពិធីដង្ហែ និងផ្តល់ភ្លើងបូជាសពមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា 
 
ចែករំលែក ៖

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) និងលោកជំទាវ អញ្ជើញជាអធិបតីភាពក្នុងពិធីដង្ហែ និងផ្តល់ភ្លើងបូជាសពមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា  ដោយមានការអញ្ជើញចូលរួមពីអ្នកមុខអ្នកការ និងបងប្អូនញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសារសពជាច្រើននាក់ផ្តល់ជាកិត្តិយសនាពេលចុងក្រោយ នៅវត្តចង្ក្រានតាព្រហ្ម (ហៅវត្តស្ទឹងមានជ័យ) ដែលស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី១  ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក៏មានការអញ្ជើញពីក្រុមគ្រួសារសព និងនិមន្តព្រះសង្ឃធ្វើពិធីអង្គស្វាធ្យាយ ព្រះសត្តប្បករណ៍ ដង្ហែប្រទក្សិណសពបីជុំមេរុ និងលោក ខាន់ សំណាង តំណាងក្រុមគ្រួសារសព អាននូវវិយោគកថា និងជីវប្រវត្តិរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា ព្រមទាំងគោរពវិញ្ញាណក្ខន្ធជាកិច្ចបច្ឆាមរណៈ។
បន្ទាប់មកឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញផ្តល់ភ្លើងបូជាសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា  រួចមកលោក ធុល នាង តំណាងក្រុមគ្រួសារសព បានឡើងថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានផ្ដល់កិត្តិយស ចូលរួមក្នុងពិធីបុណ្យ និងបូជាសពនាពេលនេះ។
សូមជម្រាបថាសពមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា បានទទួលមរណភាព កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៩៣ឆ្នាំ ដោយជរាពាធ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។