ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនួយការនានា ដើម្បីធ្វើបច្ចុប្បន្នភាពតួនាទីភារកិច្ចមន្ត្រី និងលើកទិសដៅការងារបន្ត
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណ:កម្មការទី១០, ប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ, អនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣
បានដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនួយការនានាដែលស្ថិតក្រោមការដឹកនាំ គ្រប់គ្រងផ្ទាល់របស់ឯកឧត្តម ដើម្បីធ្វើបច្ចុប្បន្នភាពតួនាទី ភារកិច្ចរបស់មន្ត្រីទាំងអស់ និងលើកទិសដៅការងារបន្ត សំដៅធ្វើឱ្យដំណើរការការងាររបស់អង្គភាពប្រព្រឹត្តទៅដោយរលូន ប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ស្ថិតនៅសាលប្រជុំគណ:កម្មការទី១០ ព្រឹទ្ធសភា។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។