khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមធ្វើបទបង្ហាញ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា
     
    ចែករំលែក ៖

    នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្មាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមធ្វើបទបង្ហាញ ក្នុងសិក្ខាសាលាស្តីពី៖ «ការផ្តល់ព័ត៌មានបឋម សម្រាប់សមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៤ អំពីតួនាទី ភារកិច្ច សមត្ថកិច្ច និងយន្តការទាំងឡាយរបស់ព្រឹទ្ធសភា» នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលពីសមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៤ ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យស្ថានសភាកម្ពុជា។

    សូមជម្រាបផងដែរថា អង្គសិក្ខាសាលាប្រព្រឹត្តទៅរយៈពេល០៤ព្រឹក គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ក្រោមកិច្ចសហការរៀបចំរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានសភាកម្ពុជា (PIC) ដោយផ្តោតសំខាន់លើប្រធានបទស្តីពី៖

    -បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា

    -គោលការណ៍ក្រមសីហលធម៌សភារបស់សមាជិកព្រឹទ្ធសភា

    -មុខាងារទាំងបីរបស់ព្រឹទ្ធសភា (មុខងារនីតិកម្ម មុខងារតំណាង និងមុខងារតាមដានកាអនុវត្តច្បាប់)

    -តួនាទីភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការនានានៃព្រឹទ្ធសភា តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ក្រុមផ្សេងៗនៃព្រឹទ្ធសភា៖ ក្រុមសមាជិកព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ក្រុមសមាជិកាព្រឹទ្ធសភា ក្រុមមិត្តភាព និងក្រុមការងារអន្តរជាតិរបស់ព្រឹទ្ធសភា

    -ការអនុវត្តថវិការបស់គណៈកម្មការនានា និងក្រុមផ្សេងៗរបស់ព្រឹទ្ធសភា តាមគោលការណ៍ថវិកាតាមកម្មវិធី

    -លក្ខន្តិកៈសមាជិកព្រឹទ្ធសភា និងអភ័យឯកសិទ្ធិរបស់សមាជិកព្រឹទ្ធសភា

    -ផលប្រយោជន៍របស់សមាជិកព្រឹទ្ធសភា

    -តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

    -យន្តការ និងសេវាគាំទ្ររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

    -ទស្សនវិស័យរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (២០១៨-២០២៤)

    -និងបទបង្ហាញស្តីពីសេវាគាំទ្ររបស់វិទ្យាស្ថានសភាកម្ពុជា (PIC)៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ការពន្យារពេលដោះលែងវីរៈកងទ័ពកម្ពុជា ១៨រូប គឺខ្វះការគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ប្រធានអាស៊ាន និងប្រធានាធិបតី ដូណាល់ ត្រាំ
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងកំណត់ទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីថ្លែងសុន្ទរកថាក្នុងពិធីបិទសិក្ខាសាលាសភាដើម្បីស្វែងយល់អំពី “ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦”
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៃប្រទេសបារាំងប្រចាំនៅកម្ពុជា ចុះទៅពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋឥតយកកម្រៃ នៅក្នុងបរិវេណវត្តសូរិយាពោធិមាស រាជធានីភ្នំពេញ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បើកវគ្គបណ្តុះបណ្តាលជូនមន្រ្តី ស្តីពី ការរៀបចំតាក់តែងលិខិតរដ្ឋបាល និងកិច្ចការលេខាធិការ