អគ្គ​លេខា​ធិការ​ដ្ឋាន​ព្រឹទ្ធសភា សហការ​ជាមួយ​​នឹង​​វិទ្យា​​ស្ថាន​​សភា​​កម្ពុជា បាន​​រៀប​​ចំ​សិក្ខា​សាលា ស្តី​ពី​ផល​ប៉ះ​ពាល់ និង​យន្ត​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ នៅ​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​ថៃ​ នៅ​វិមាន​ព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១​ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជា មួយនឹងវិទ្យាស្ថានសភាកម្ពុជា បានរៀបចំសិក្ខាសាលា ស្តីពីផលប៉ះពាល់ និងយន្តការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ​ នៅវិមានព្រឹទ្ធសភា។
សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ដែលមានការធ្វើបទបង្ហាញ​÷ ទី១.ផលប៉ៈពាល់នៃការប្រែប្រួលអាកាសធាតុលើវិស័យកសិកម្ម​ ទី២.ផលប៉ៈពាល់ នៃការ ប្រែប្រួលអាកាសធាតុលើធនធានទឹក​ ទី៣.ផលប៉ៈពាល់នៃការ ប្រែប្រួលអាកាសធាតុលើសុខភាព​ ទី៤.ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ​ ទី៥.គោលនយោបាយ និងយុទ្ធសាស្រ្តកាត់បន្ថយផលប៉ៈពាល់នៃការប្រែប្រួលអាកាសធាតុ។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ​មន្ត្រីរាជការនៃ អគ្គ លេខាធិការដ្ឋានព្រឹទ្ធសភា​-រដ្ឋសភា និងមន្ត្រីនៃវិទ្យាស្ថានសភាកម្ពុជា សរុបចំនួន១២០នាក់។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ