គណៈកម្មាធិការលទ្ធកម្មនៃ​អគ្គលេខា​ធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីបើកឯកសារដេញថ្លៃ សម្ភារការិយាល័យ សម្ភារសម្អាតនិងអនាម័យ និងការបោះពុម្ព ក្រោមអធិបតីភាពឯកឧត្តម ឈឹម ព្រះខ័ន
 
ចែករំលែក ៖

នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈកម្មាធិការលទ្ធកម្មនៃ​អគ្គលេខា​ធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីបើកឯកសារដេញថ្លៃ សម្ភារការិយាល័យ សម្ភារសម្អាតនិងអនាម័យ និងការបោះពុម្ព ក្រោមអធិបតីភាពឯកឧត្តម ឈឹម ព្រះខ័ន អនុប្រធានគណៈកម្មាធិការ ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងលេខាក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ និង​តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ