អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបិទវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការសភា
 
ចែករំលែក ៖

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបិទវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការសភា
=======
នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការសភា ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០២ ខែតុលា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដោយមានសិក្ខាកាមសរុបចំនួន២៩នាក់ ជាមន្រ្តីរាជការមានតួនាទីជាអនុប្រធានការិយាល័យ មកពីគ្រប់អង្គភាពចំណុះអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ វគ្គបណ្តុះបណ្តាលនេះឧទ្ទេសនាមដោយឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី ផ្តោតសំខាន់លើ៖ ទី១-ការរៀបចំ និងការប្រព្រឹត្តទៅនៃព្រឹទ្ធសភា ទី២-លក្ខណៈ និងកិច្ចដំណើរការនៃការបោះឆ្នោះ ទី៣-ឋានៈ បុព្វសិទ្ធិ និងអភ័យឯកសិទ្ធនៃសមាជិកព្រឹទ្ធសភា ទី៤-រចនាសម័្ពន្ធព្រឹទ្ធសភា ទី៥-តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ព្រឹទ្ធសភា ទី៦-មុខងារសំខាន់ៗ របស់គណៈកម្មការនានា ទី៧-ថវិកាស្វ័យតរបស់ព្រឹទ្ធសភា ទី៨-ការប្រជុំរបស់ព្រឹទ្ធសភា ទី៩-នីតិវិធីនៃការពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ និងបញ្ហាទាំងពួងរបស់ព្រឹទ្ធសភា ទី១០-ការចូលជាធរមាននៃច្បាប់ ទី១១-អំពីការទុកជាការប្រញាប់ ទី១២-អំពីការបង្វិលទៅបង្វិលមករវាងរដ្ឋសភា និងព្រឹទ្ធភា ទី១៣-ភាពខុសគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ