ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
 
ចែករំលែក ៖

នាព្រឹកថ្ងៃ០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណ:កម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ ទូទាំងស្រុកកណ្តាលស្ទឹង ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្ថិតនៅសាលប្រជុំទួលក្រសាំង ក្រុងតាខ្មៅ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានឧបត្ថម្ភតុសិស្ស ដល់សាលាបឋមសិក្សាគោកត្រប់ និងត្រពាំងវែង សរុបចំនួន ១១០តុ, កសាងរបងសាលារៀនចំនួន ៥០ម៉ែត្រ ដោយចំណាយអស់ថវិកាសរុបចំនួន ៨,៥៥០ដុល្លារអាមេរិក។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ