គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអង្គភាពពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីឈ្វេងយល់អំពីវិស័យជាសមត្ថកិច្ចរបស់ខ្លួន
 
ចែករំលែក ៖

ក្នុងឱកាសបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃពុធ ទី១៩​ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម​ យស ផានីត្តា ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអង្គភាពពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីឈ្វេងយល់អំពីប្រតិបត្តិការការងារ​ ការប្រមូលចំណូលផ្សេងៗ​ វឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា។  បន្ទាប់មកគណៈប្រតិភូក៏បានអញ្ជើញទស្សនកិច្ច និងចុះពិនិត្យសកម្មភាពជាក់ស្តែងនៃការផ្ទេរទំនិញចេញ-ចូល ការជួយសម្រួលបែបបទចេញ-ចូលរបស់ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងសកម្មភាពប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋនៅតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែតផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ