ឯកឧត្តម ឈឹម ព្រះខ័ន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា មុយ លីវ ត្រូវជាម្តាយក្មេករបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយក នៃអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា មុយ លីវ ត្រូវជាម្តាយក្មេករបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន ដែលបានទទួលមរណភាព កាលពីយប់ថ្ងៃសៅរិ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២២:៤៥នាទីយប់ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាន លេខE១១/១៧ ផ្លូវបើកថ្មី ជំហាន១ខ ក្រុងរណបហ្គ្រេនភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ