khmer eng
  • លោក ឌុច ចាន់តូ ប្រធានមន្ទីរ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ ស៊េីយ កែវ សមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាព
     
    ចែករំលែក ៖

    នារសៀលថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ គណៈប្រតិភូមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី និងតំណាងអោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ឌុច ចាន់តូ ប្រធានមន្ទីរ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ ស៊េីយ កែវ សមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៨:៤៥នាទីយប់ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយរោគាពាធ។

     

    សពរបស់ឯកឧត្តនាយឧត្តមសេនីយ៍ ស៊េីយ កែវ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា និងទំនៀមទម្លាប់របស់ជនជាតិភាគតិច ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងគេហដ្ឋាន លេខ១១៨ ភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកសមាជិកានៃគណៈកម្មការជំនាញទាំង១០ របស់ព្រឹទ្ធសភា អញ្ជើញចូលរួមក្នុងពិធីបើកផ្លូវការនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពីគ្រឿងញៀន
    thumbnail
     
    សារលិខិតអបអរសារទររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គោរពជូនឯកឧត្តម Vuong Dinh Hue ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពជា ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម
    thumbnail
     
    ក្រុមសមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាកែសម្រួលខ្លឹមសារឯកសារត្រៀមដំណើរចុះបំពេញបេសកកម្មនៅខេត្តព្រះសីហនុ
    thumbnail
     
    សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសាលាដំបូងរាជធានីភ្នំពេញបានសម្រេចកែតម្រូវ ថ្ងៃ-ខែ-ឆ្នាំ កំណើតរបស់សម្តេចនាយករដ្ឋមន្ត្រី ទៅជា ថ្ងៃ-ខែ-ឆ្នាំ កំណើតពិតប្រាកដ
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមមន្ត្រីនគរបាល និងប្រជាការពារ ដែលប្រចាំការក្នុងភូមិសាស្ត្រសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ