គណ:ប្រតិភូទីប្រឹក្សាក្រសួងមហាផ្ទៃប្រចាំខេត្តរតនគិរី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម មួង ប៉យ

នារសៀលថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ គណ:ប្រតិភូ ទីប្រឹក្សាក្រសួងមហាផ្ទៃប្រចាំខេត្តរតនគិរី ដឹកនាំដោយលោកជំទាវ ណុប ម៉ារ៉េត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម មួង ប៉យ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា នៅគេហដ្ឋានលេខ១៤៣ ផ្លូវក៣ ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ឯកឧត្តម មួង ប៉យ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៨:៣០នាទីព្រឹក ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន