khmer eng
  • គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា នៃអ.ពស អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ទេព យុទ្ធី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាលេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយលោក សោម វុធ្ធារិទ្ធ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទេព យុទ្ធី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកែប និងខេត្តកំពត) និងជាលេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា នៅគេហដ្ឋាន ស្ថិតក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

    សូមជម្រាបថា ឯកឧត្តម ទេព យុទ្ធី បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១២:១៥ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋនៅក្រុងកំពត ខេត្តកំពត
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ​ទី៣ព្រឹទ្ធសភា​ គោរពជូនឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុរបស់ឯកឧត្តមប្រធាន ដែលឈានចូលមកដល់នៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ​ទី៣ព្រឹទ្ធសភា​ គោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ដែលឈានចូលមកដល់នៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ​ទី៧ព្រឹទ្ធសភា​ គោរពជូនឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា​ ក្នុងឱកាស​នៃពិធីចម្រើនជន្មាយុរបស់ឯកឧត្តមប្រធាន ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ​ទី៧ព្រឹទ្ធសភា​ គោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លា ប្រកបដោយមង្គលាភិរម្យនៃពិធីចម្រើនជន្មាយុរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ