ឯកឧត្តម អោក បូរ៉ា អមដោយមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកព្រឹន្ទបាលឯក សួន រ៉ោន
 
ចែករំលែក ៖

នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា អមដោយមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកព្រឹន្ទបាលឯក សួន រ៉ោន ដែលបានពលីនៅក្នុងហេតុការណ៍ផ្ទុះអាវុធ​រវាងកងទ័ពថៃ​ និងកម្ពុជា កាលពីថ្ងៃទី២៨​ ខែឧសភាឆ្នាំ២០២៥ និងបានពាំនាំនូវថវិការបស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ចំនួន១០លានរៀន និងថវិកាមួយចំនួនរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ជូនដល់ក្រុមគ្រួសារសពយោធិនរូបនេះ​។

ពិធីបុណ្យសពលោកព្រិន្ទបាលឯក សួន រ៉ោន ត្រូវបានរៀបចំនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ