khmer eng
  • ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានអញ្ជើញជួបជាមួយព្រះសង្ឃ គណៈកម្មការសាងសង់សាលារៀន ដើម្បីពិភាក្សារកថ្ងៃគ្រោងរៀចំពិធីសម្ពោធ ឆ្លងអាគារសិក្សា មួយខ្នងមាន១០បន្ទប់
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានអញ្ជើញជួបជាមួយព្រះសង្ឃ គណៈកម្មការសាងសង់សាលារៀន លោកនាយកសាលាបឋមសិក្សា និងអនុវិទ្យាល័យក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីពិភាក្សារកថ្ងៃគ្រោងរៀចំពិធីសម្ពោធ ឆ្លងអាគារសិក្សា មួយខ្នងមាន១០បន្ទប់ ដែលបានសាងសង់រួចរាល់ជាស្ថាពរ ដោយសំរេចយកក្នុងខែ៥ ឆ្នាំ២០២១ ខាងមុខនេះ។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកា ចំនួន១.២០០ដុល្លារUS សម្រាប់ទិញសម្ភារៈសិក្សារួមមាន ៖មានតុ កៅអី ក្តារខៀន កង្ហារ សំរាប់មួយបន្ទប់ និងម៉ាស់ ចំនួន៥០០ម៉ាស់ ផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋភៀសសឹក និងស្ត្រីមានផ្ទៃពោះ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
    thumbnail
     
    ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រៀបចំពិធីក្រុងពាលីតំឡើងទីសក្ការៈបូជារានទេវតាថ្មីនៃអគារវិមានសាមគ្គីភាពនៃព្រឹទ្ធសភា