អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបើកវគ្គបណ្តុះបណ្តាល ស្តីពីជំនាញការពារថ្នាក់ដឹកនាំ របៀបប្រើប្រាស់ក្លោងទ្វារសុវត្ថិភាព និងបច្ចេកទេសម៉ាស៊ីន X-Ray
 
ចែករំលែក ៖

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញការពារ ថ្នាក់ដឹកនាំ របៀបប្រើប្រាស់ក្លោងទ្វារសុវត្ថិភាព និងបច្ចេកទេសម៉ាស៊ីនX-Ray ក្រោមអធិបតីភាព ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា និងលោកស្រី ឧត្តមសេនីយ៍ទោ មុំ សាឃន អនុប្រធាននាយកដ្ឋានអង្គរក្សនៃអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា ដែលមានសិក្ខាកាមចូលរួមចំនួន៤០នាក់។
វគ្គបណ្តុះបណ្តាលនេះ បង្ហាត់បង្រៀនដោយ ក្រុមអ្នកជំនាញមកពីនាយកដ្ឋានអង្គរក្សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ជូនកងកម្លាំងសន្តិសុខផ្ទៃក្នុងនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយផ្តោតទៅលើចំណុចសំខាន់ៗរួមមាន៖ ១-ទ្រីស្តី និងការអនុវត្តជាក់ស្តែង ២-សិក្សាស្រាវជ្រាវលើទីតាំងជាក់ស្តែង ៣-ស្វែងយល់សម្ភារពិសោធន៍គីមី ៤-ម៉ាស៊ីនរាវរកជាតិផ្ទះធុនធំ-តូច ៥-ម៉ាស៊ីនត្រួតពិនិត្យបាតរថយន្តតូច-ធំ ៦-អនុវត្តជាក់ស្តែងម៉ាស៊ីនX-Ray និង៧-ការប្រើប្រាស់ក្លោងទ្វារសុវត្ថិភាព និងអនុវត្តជាក់ស្តែងផងដែរ។
សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២៥ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ដោយបណ្តុះបណ្តាលរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ