khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញជាអធិបតី ដើម្បីជួបពិភាក្សាពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាស្រុក សង្កាត់ និងភូមិ មេប៉ុស្តិ៍សង្កាត់ ទូទាំងស្រុកចុងកាល់
     
    ចែករំលែក ៖

    នៅរសៀល ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជាអធិបតីជាមួយ ឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីជួបពិភាក្សាពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាស្រុក សង្កាត់ និងភូមិ មេប៉ុស្តិ៍សង្កាត់ ទូទាំងស្រុកចុងកាល់ អ្នកចូលរួមសរុប ចំនួន១១៩នាក់ ដើម្បីក្តាប់អំពីការលំបាក និងសំណូមពរ ដែលរដ្ឋអំណាច ស្រុក ឃុំ បានដោះដោះស្រាយជូនប្រជាពលរដ្ឋនៅមូលដ្ឋាននាពេលកន្លងមក។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានផ្តល់នូវអនុសាសន៍មួយចំនួន ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដោយតម្លាភាព និងគុណភាព ពិសេសត្រូវគោរពតាមគោលការណ៍ ៣កុំ និង៣ការពារផងដែរ ស្ថិតនៅសាលប្រជុំសាលាស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail