khmer eng
  • ប្រជាពលរដ្ឋស្រុកស្រីសន្ធរ ទទួលបានការពិនិត្យព្យាបាលជំងឺឥតយកកម្រៃ ពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជឹម លាវ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានដឹកនាំសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ក្រុមហ៊ុន Laboratoire Bioderma (ប្រទេសបារាំង) អញ្ជើញចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ នៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ស្ថិតក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

    នាឱកាសនោះ ឯកឧត្តម ជឹម លាវ បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនពរដល់បងប្អូនប្រជាពលរដ្ឋ សូមមានសុខភាពល្អគ្រប់ៗគ្នា បន្ទាប់ពីព្យាបាលជំងឺរួច។

    ក្នុងឱកាសនោះផងដែរ ឯកឧត្តមបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបអំពីសភាពការណ៍វិវត្តថ្មីៗ នៃការរំលោភឈ្លានពានរបស់ថៃ មកលើបូរណភាពដែនដី និងអធិបតេយ្យភាពរបស់កម្ពុជា បើទោះបីជាមានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព ដែលមានសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ី ជាសាក្សីក៏ដោយ ក៏ថៃមិនឱ្យយើងមានសេចក្តីសុខ និងតែងតែចិញ្ចឹមចិត្តចង់បានទឹកដីយើងជានិច្ច។

    ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាអត់ធ្មត់ និងជឿជាក់ទៅលើការដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃ ប្រកាន់ខ្ជាប់នូវសន្តិភាព និងអហិង្សា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោមយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម» ក្នុងការដោះស្រាយជម្លោះព្រំប្រទល់ជាមួយប្រទេសថៃ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យជឿលើការញុះញង់របស់ក្រុមប្រតិកិរិយាមួយក្តាប់តូចនៅក្រៅប្រទេស ដែលតែងតែបំបែកបំបាក់សាមគ្គីជាតិ ដោយថារាជរដ្ឋាភិបាលកម្ពុជា កំពុងកាត់ទឹកដីឱ្យថៃ ក្នុងខណៈពេលដែលរដ្ឋាភិបាលប្រទេសទាំងពីរ កំពុងតែវាស់វែងបោះបង្គោលខណ្ឌសីមា។

    ជាលទ្ធផលនៃការពិនិត្យព្យាបាលជំងឺ មានប្រជាពលរដ្ឋសរុបចំនួន៥៩០នាក់ (នារីចំនួន៣២៧នាក់ បុរសចំនួន២៦៣នាក់) និងកូនសិស្សចំនួន២៧០នាក់ ក្នុងនោះមានអ្នកជំងឺកំពុងតាមដានចំនួន ៣៤នាក់ (នារី១៨នាក់)៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បញ្ជាក់ថា ការកំណត់សូចនាករលទ្ធផលការងាររបស់ក្រុមនានាព្រឹទ្ធសភា ធ្វើឱ្យមានភាពងាយស្រួលពិនិត្យវឌ្ឍនភាពការងារ
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ជួបទ្វេភាគីជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបុព្វការីជន នៅវិមានឯករាជ្យ