ឯកឧត្តម អៀង ពីសី និងឯកឧត្តម កែវ សុម៉ាលី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នុត សាអាន
 
ចែករំលែក ៖

នារសៀលថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អៀង ពីសី និងឯកឧត្តម កែវ សុម៉ាលី នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មអំពើឃោឃៅ អំពើអមនុស្សធម៌ អំពើទុក្ខបុកម្នេញ ឬទណ្ឌកម្ម (គ.ជ.ប.ទ)  និងបានប្រគល់ជូននូវសាររំលែកមរណទុក្ខព្រមទាំងថវិកាសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកជំទាវ ទិត្យ ខាំដារ៉ា និងក្រុមគ្រួសារ នៅគេហដ្ឋាន​ស្ថិតនៅ​ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភព​៖ ខុទ្ទកាល័យ​សម្តេចតេជោ ប្រធានព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ