ឯកឧត្តម អ៊ុំ សារឹទ្ធ បាន​អញ្ជើញ​ធ្វើ​បាឋកថា​ជូន​កម្ម​សិក្សា​ការី​សាលា​ភូមិន្ទ​រដ្ឋបាល តាម​ប្រព័ន្ធ​អនឡាញ
 
ចែករំលែក ៖

ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញធ្វើបាឋកថាជូនកម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាល តាមប្រព័ន្ធអនឡាញ
=======
នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញធ្វើបាឋកថាស្តីពី តួនាទី និងភារកិច្ចព្រឹទ្ធសភាកម្ពុជា៖ សមិទ្ធផល ការប្រឈម និងមាគ៌ាឆ្ពោះទៅកាន់លក្ខន្តិកៈជាសភាទំនើប ជូនសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ សិស្សមន្ត្រីក្រមការជំនាន់ទី៩ និងកម្មសិក្សាការីទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ០១ពាន់នាក់ តាមប្រព័ន្ធអនឡាញ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។

ក្នុងដំណើរការកម្មវិធីនាពេលនោះ មានមតិស្វាគមន៍របស់ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងមានការបញ្ចាំងវីដេអូស្តីពី វឌ្ឍនភាព និងសមិទ្ធផលព្រឹទ្ធសភាកម្ពុជា៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។