ឯកឧត្តម គិន ណែត​ អញ្ជើញចូលរួមពិធីសម្ពោធឆ្លងសមិទ្ធផលនានា​ នៅវត្តកោះអណ្ដែត​ ខេត្ត​តាកែវ​
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៣០​ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គិន ណែត លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា​ និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥​ បានអញ្ជើញចូលរួមពិធីសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារីប្រគេនព្រះគ្រូចៅអធិការ ព្រះគ្រូសូត្រស្ដាំ ព្រះគ្រូសូត្រឆ្វេង នៅវត្តកោះអណ្ដែត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចព្រះសង្ឃនាយករងទី៣ ឃឹម សន និងឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ ស្ថិតនៅឃុំរមិញ ស្រុកកោះអណ្ដែត ខេត្តតាកែវ។

ប្រភព​៖​ ការិយាល័យ​អម​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ