








នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមមាន ឯកឧត្តម គិន ណែត លេខាធិការក្រុម និងឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុម បានអញ្ជើញចូលរួមនមស្ការព្រះរតនត្រ័យ និងពិធីសែនក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ប្រាសាទសិរិវិជយ បឹងតាកែវ ដែលរៀបចំនៅមាត់បឹងតាកែវ ស្ថិតក្នុងភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
សូមជម្រាបថា ប្រាសាទសិរិវិជយ បឹងតាកែវ នឹងសាងសង់ឡើងកណ្តាលបឹងតាកែវ មានទំហំបណ្តោយ៤២,៩០ម៉ែត្រ ទទឹង៣៩,៩០ម៉ែត្រ កម្ពស់១៦,៦៥ម៉ែត្រ ព្រមទាំងសាងសង់ស្ពាននាគចូលប្រាសាទ ប្រវែង១៤៣,៤៥ម៉ែត្រ និងទទឹង៤ម៉ែត្រ គ្រោងចំណាយថវិកាអស់ប្រមាណ១,៥លានដុល្លារអាម៉េរិក ដែលបានពីការចូលរួមរបស់សប្បុរសជនគ្រប់ទិសទី។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥