




នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងឯកឧត្តម គិន ណែត លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំចូលរួមមហាសន្និបាត និងកិច្ចប្រជុំនានារបស់អាយប៉ា។ កិច្ចប្រជុំត្រៀមនេះដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាម្ពុជានៃអន្តរសភាអាស៊ាន (AIPA) ។
ក្រៅពីផ្សព្វផ្សាយអំពីប្រតិទិនរបស់អាយប៉ា សម្រាប់ឆ្នាំ២០២៦ កិច្ចប្រជុំ ក៏បានរំលឹកពីសមាសភាពទទួលបន្ទុកគណៈកម្មាធិការនានារបស់អាយប៉ា ក៏ដូចជាពិភាក្សាការងារមួយចំនួនដើម្បីត្រៀមចូលរួមកិច្ចប្រជុំនានារបស់អាយប៉ា ក្នុងឆ្នាំ២០២៦ ផងដែរ៕
ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ