គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញចុះឈ្វេងយល់អំពីការអនុវត្តច្បាប់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 
ចែករំលែក ៖

គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យវឌ្ឍនភាព និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួង ស្តាប់របាយការណ៍អំពីវឌ្ឍនភាពដែលក្រសួងសម្រេចបាន បញ្ហាប្រឈម ទិសដៅអភិវឌ្ឍន៍ និងការរំពឹងទុក។

ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ