ឯកឧត្តម អ៊ុ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ ព្រឹទ្ធសភា
 
ចែករំលែក ៖

គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្មនិងសំណង់នៃព្រឹទ្ធសភា (គណៈកម្មការទី៩)  បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន០២រួមមាន៖
១- ពិភាក្សាការងារការបែងចែកភារកិច្ចទទួលខុសត្រូវត្រៀមរៀបចំសិក្ខាសាលា ដែល ធ្វើឡើងដោយគណៈកម្មការទី៩ នៃរដ្ឋសភា ជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា និងក្រសួងពាក់ព័ន្ធ នៅពេលខាងមុខ។
២- ផ្សេងៗ។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ៩កេីត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទី។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ