




ថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី បានអញ្ជើញជួបប្រជុំជាមួយនឹងគ្រូបង្រៀនផ្នែកនីតិសាស្ត្រ និងបុគ្គលិកអប់រំ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដឹកនាំដោយលោក ង៉ុយ ឈាន់ ប្រធានគ្រូបង្រៀនផ្នែកនីតិសាស្ត្រ ដើម្បីស្វែងយល់អំពីនីតិវិធីនៃដំណើរការធ្វើច្បាប់របស់ស្ថាប័នព្រឹទ្ធសភា នៅសាលវិសេសក្រោមព្រឹទ្ធសភា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន