ឯកឧត្តម អោក បូរ៉ា អញ្ជើញជាអធិបតីក្នុងពិធីដេញថ្លៃស្តីពីការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 
ចែករំលែក ៖

នារសៀលថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម តំណាងរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្មនៃព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីដេញថ្លៃស្តីពី ការផ្គត់ផ្គង់ប្រេងឥន្ធនៈ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សម្រាប់ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយក លោកជំទាវអគ្គនាយិកា សមាជិកគណៈកម្មាធិការលទ្ធកម្ម សមាជិកអង្គភាពលទ្ធកម្ម សមាជិកលេខាធិការដ្ឋានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយព្រឹទ្ធសភា និងតំណាងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ