ឯកឧត្តម គិន ណែត អញ្ជើញចូលរួមពិធីសម្ពោធសាលាបឋមសិក្សា និងសមិទ្ធផលនានាក្នុងវត្តយូថិកាវ័ន នៅស្រុកកោះអណ្តែត ខេត្តតាកែវ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គិន ណែត លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសាលាបឋមសិក្សា១ខ្នង ៥បន្ទប់ និងសមិទ្ធផលនានាក្នុងវត្តយូថិកាវ័ន ក្រោមអធិបតីភាព ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្ថិតនៅឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត ខេត្តតាកែវ។ 

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំស្រុក គណៈអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ តាជី យាយជី សិស្សានុសិស្ស សរុបប្រមាណ៥០០អង្គ/នាក់។

ក្នុងឱកាសនេះដែរ ឯកឧត្ដម គណៈអធិបតីបានឧបត្ថម្ភ ដូចខាងក្រោម៖
-កសាងសាលា ចំនួន២០.០០០.០០០៛
-ចំណាយផ្សេងៗក្នុងកម្មវិធី ចំនួន៥.០០០.០០០៛
-ឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូ ២៧នាក់ ក្នុង១នាក់ ចំនួន២០.០០០៛
-ឧបត្ថម្ភថវិកាជូនតាជីយាយជី ៥០នាក់ ក្នុង១នាក់ ចំនួន១០.០០០៛
-ឧបត្ថម្ភថវិកាជូនប្រជាការពារ ២០នាក់ ក្នុង១នាក់ ចំនួន១០.០០០៛
-ឧបត្ថម្ភថវិកាជូននគរបាល១០នាក់ ក្នុង១នាក់ ចំនួន១០.០០០៛
-និងជូនថវិកាសិស្សានុសិស្ស ១០០នាក់ ក្នុង១នាក់ ចំនួន២០.០០០៛
សរុបថវិការួមចំនួន២៨.៣៤០.០០០៛ ៕
    
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ