ឯកឧត្តម អ៊ុំ សារឹទ្ធ សម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ ដែលមកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ជូនមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 
ចែករំលែក ៖

ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានសម្តែងនូវការគោរពកោតសរសើរប្រកបដោយការដឹងគុណដ៏ជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ ដែលបានអញ្ជើញមកផ្តល់ការចាក់វ៉ាក់សាំងកូវីដ១៩ (ដូសទី២) ជូនមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន ១៦៤នាក់ ក្នុងរយៈពេល ០២ថ្ងៃកន្លងទៅនេះ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅវិមានព្រឹទ្ធសភា ក្រោមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ តាមក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល ។
ឯកឧត្តម អ៊ុ សារឹទ្ធ បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាល និងប្រគល់វត្ថុអនុស្សាវរីយ៍ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួន ជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ