ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ទទួលជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយ អុីមាំដឹកនាំថ្វាយបង្គំវិហារជើមៀក មកពីភូមិរកា ក្រុងកំពង់ចាម
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានទទួលជួបសំណេះសំណាល និងសួរសុខទុក្ខ អុីមាំ ដឹកនាំថ្វាយបង្គំវិហារជើមៀក ចំនួន៥នាក់ មកពីភូមិរកា សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ស្ថិតនៅគេហដ្ឋានរបស់ ឯកឧត្តមសមាជិកព្រឹទ្ធសភា។​
ស្ថិតក្នុងឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តមសមាជិកព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះប្អូនៗអុីមាំ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត និងពេលវេលារួមចំណែកដឹកនាំធ្វើអុីមាំក្នុងខែបួសរ៉ាម៉ាឌនកន្លងមកថ្មីៗនេះ។ ទន្ទឹមជាមួយនេះផងដែរ ឯកឧត្តមបានសំណេះសំណាលទៅកាន់ប្អូនៗទាំងអស់ដោយបានលើកឡើងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើយុវជន ការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់វិស័យអប់រំ ក្នុងនោះឯកឧត្តមក៏បានរំលឹកដល់ប្អូនៗទាំងអស់ត្រូវមានសីលធម៌ល្អក្នុងការរស់នៅ ពិព្រោះការដែលមានសីលធម៌ល្អចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប ដើម្បីបង្កើតសន្តិសុខសង្គម ភាពសុខដុមរមនា និងការគោរពគ្នាទៅវិញទៅមក។ វាជួយឱ្យបុគ្គលស្គាល់គុណតម្លៃខ្លួនឯង រស់នៅមានគុណធម៌ គោរពច្បាប់ និងកសាងកេរ្តិ៍ឈ្មោះល្អ។ សីលធម៌ជាគ្រឹះនៃការអប់រំ ដែលជំរុញឱ្យយុវជនក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព និងសុជីវធម៌។ឯកឧត្តមបានបន្តឱមយខិតខំរៀនសូត្របង្កើនសមត្ថភាព ចំណេះដឹង និងជំនាញ ដើម្បីឆ្លើយតបតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះដែរ ឯកឧត្តម សមាជិកព្រឹទ្ធសភាក៏បានឧបត្ថម្ភថវិកា ដោយក្នុងម្នាក់ៗទទួលបានថវិកា ៦០០.០០០រៀល សរុបជាថវិកាទាំងអស់ចំនួន ៣.០០០.០០០រៀល។

ប្រភព៖ ជំនួយ​ការ​ឯកឧត្ដម ស្លេះ ពុនយ៉ាមុីន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ