ឯកឧត្តម ម៉ម ប៊ុននាង ឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដល់រដ្ឋបាលស្រុកកណ្តាលស្ទឹង
 
ចែករំលែក ៖

នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា និងលោកជំទាវ បានផ្តល់នូវថវិកាឧបត្ថម្ភចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) ដល់រដ្ឋបាលស្រុកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីប្រើប្រាស់ក្នុងការឧបត្តម្ភបន្តដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ឯកឧត្តមប្រធាន បានផ្តាំផ្ញើដល់រដ្ឋបាលស្រុកកណ្តាលស្ទឹង ឱ្យបន្តផ្សព្វផ្សាយសារាចរណែនាំ និងសេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់គោរពប្រតិបត្តិឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួម មិនចេញក្រៅផ្ទះបើមិនមានការចាំបាច់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍យើង។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ