khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ ​នាំ​យក​អំណោយ​របស់​សម្តេច​វិបុល​សេនាភក្តី សាយ ឈុំ និង​លោកជំទាវ ​ប្រគល់​ជូន​អាជ្ញាធរ​សង្កាត់​ស្ទឹង​មានជ័យ​ទី១ ចែក​ជូន​ប្រជា​ពលរដ្ឋ​ខ្វះ​ខាត​ចំនួន ១ពាន់គ្រួសារ
     
    ចែករំលែក ៖

    ឯកឧត្តម អ៊ុំ សារឹទ្ធ នាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ប្រគល់ជូនអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន ១ពាន់គ្រួសារ
    =======
    ដោយមានមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប្រគល់ជូនអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ សម្រាប់ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័កចំនួន ១ពាន់គ្រួសារ នៅវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
    ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ផ្ញើជូនបងប្អូនរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ប្រកបដោយក្តីនឹករលឹក និងបានសំណូមពរដល់អាជ្ញាធរឲ្យអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ។
    អំណោយទាំងអស់នោះរួមាន៖ អង្ករចំនួន២០តោន ទឹកសុទ្ធ១.០០០កេស និងឃីតចំនួន ១.០០០ឃីន ដោយក្នុង០១ឃីតមាន៖ មី០១កេស ត្រីខកំប៉ុង ១២កំប៉ុង ទឹកផ្លែឈើ១២កំប៉ុង ស្ករស០១គីឡូក្រាម ទឹកត្រី ០១ដប ទឹកស៊ីអ៉ីវ០១ដប នំ ០១ប្រអប់ សាប៊ូកក់សក់០១ដប សាប៊ូម្សៅ០១កញ្ចប់ ម៉ាស ០១ប្រអប់ ច្រាសដុសធ្មេញ០១ដើម ថ្នាំដុសធ្មេញ ០១ប្រអប់ ក្រដាសអនាម័យ០១ប្រអប់ និងធុងជ័រធំ០១ធុង៕
    ប្រភព៖ នាយកដ្ឋានព័ត៌មាន។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតួកគី ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវ ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម ប៉ុល លឹម អនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានជួបពិគ្រោះយោបល់ជាមួយ ឯកឧត្ដម លោកជំទាវ ដែលជាវាគ្មិន និងជាបេក្ខជនក្រុមប្រឹក្សារាជធានី ខេត្ត ដើម្បីពិនិត្យខ្លឹមសារត្រៀមចូលរួមកម្មវិធីវេទិកាតុមូលផ្សព្វផ្សាយគោលនយោបាយក្នុងការបោះឆ្នោត
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាពរុនតាឯក