ឯកឧត្តម កែវ ចាន់ណា ចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១- ២០៣០
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម កែវ ចាន់ណា អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ តំណាងឱ្យឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរូមក្នុងកិច្ចប្រជុំពិភាក្សាប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១- ២០៣០ ក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈកាន់តែប្រសើរតាមរយៈប្រព័ន្ធវីដេអូ នៅសាលពិសេសវិមានព្រឹទ្ធសភា។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ