ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋមានការខ្វះខាតចំនួនពីរគ្រួសារ ក្នុងភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋមានការខ្វះខាតចំនួនពីរគ្រួសារ ស្ថិតក្នុងភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមក៏បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរួមមាន៖
១/ លោកយាយ ចុង សេងលាង អាយុ៨២ឆ្នាំ ទទួលបានអង្ករ១០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងថវិកា៥០.០០០រៀល។
២/ លោកយាយ លាន ស្រ៊ាន អាយុ៧១ឆ្នាំ ទទួលបានអង្ករ១០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងថវិកា៥០.០០០រៀល។

ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។